Help:ការកែប្រែទំព័រ

From MediaWiki.org
Jump to: navigation, search
This page is a translated version of the page Help:Editing pages and the translation is 100% complete.

Other languages:
تورکجه • ‎беларуская (тарашкевіца)‎ • ‎български • ‎བོད་ཡིག • ‎català • ‎čeština • ‎dansk • ‎Deutsch • ‎Ελληνικά • ‎English • ‎español • ‎suomi • ‎føroyskt • ‎français • ‎עברית • ‎magyar • ‎interlingua • ‎Bahasa Indonesia • ‎Interlingue • ‎italiano • ‎日本語 • ‎ភាសាខ្មែរ • ‎한국어 • ‎Lëtzebuergesch • ‎मराठी • ‎norsk bokmål • ‎Nederlands • ‎polski • ‎پښتو • ‎português • ‎português do Brasil • ‎română • ‎русский • ‎Scots • ‎සිංහල • ‎slovenčina • ‎svenska • ‎ślůnski • ‎Türkçe • ‎татарча/tatarça • ‎українська • ‎اردو • ‎Tiếng Việt • ‎中文
PD Note: When you edit this page, you agree to release your contribution under the CC0. See Public Domain Help Pages for more info.
PD

វាជារឿងងាយស្រួលណាស់ក្នុងការកែប្រែខ្លឹមសារអត្ថបទវិគីមួយ៖

  1. ចុចលើ ក្បាលសន្លឹក "Edit" នៅផ្នែកខាងលើរបស់ទំព័រ។
  2. កែប្រែអត្ថបទ។
  3. ចុចលើប៊ូតុង "Save page" ។

តែប៉ុណ្ណឹងឯង!

ច្បាប់ទម្លាប់ក្នុងការកែប្រែនិងការរចនា[edit | edit source]

ច្បាប់ទីមួយក្នុងការកែប្រែអត្ថបទវិគីគឺ ការមិនខ្លាចញញើត ក្នុងការកែប្រែ។ អ្នកដទៃនឹងជួយកែប្រែប្រសិនបើអ្នកសរសេរខុស។ ហេតុនេះសូម​មានទំនុកចិត្ត​លើខ្លួនឯង ហើយសាកល្បងធ្វើការកែប្រែម្ដងទៅ! មានច្បាប់ទម្លាប់ ក្បួនច្បាប់ ទស្សវិជ្ជា គ្រាប់បែបយ៉ាង​ក្នុងការកែប្រែទំព័រវិគី។ ក៏ប៉ុន្តែក្នុងចំណោមនោះ ការមិនខ្លាចញញើត គឺសំខាន់ជាងអ្វីៗទាំងអស់!

ការកែប្រែអាចជាការសរសេរកឋាខណ្ឌថ្មីមួយឬទំព័រព័ត៌មាន ឬក៏គ្រាន់តែជាការ​កែសម្រួលកំហុសអក្ខរាវិរុទ្ធនិងវាក្យស័ព្ទ។ ជាទូទៅ សូមព្យាយាមបន្ថែម​ឬកែប្រែ​អត្ថបទដើម្បីអោយវាកាន់តែមានន័យច្បាស់និងគ្រប់គ្រាន់។ សំខាន់ជាងនេះទៅទៀត សូមប្រាកដក្នុងចិត្តថា អ្នកមានឆន្ទៈក្នុងការ លើកស្ទួយ ខ្លឹមសារអត្ថបទវិគីអោយកាន់តែប្រសើរឡើង។

នៅពេលដែលអ្នកត្រូវការរចនាបថផ្សេងៗ ដូចជាការដាក់ជាកូនចំណងជើង ឬសរសេរអក្សរដិត អ្នកអាចប្រើអក្សរកូដវិគីឬប៊ូតុងនៅក្នុង របារឧបករណ៍កែប្រែ នៅផ្នែកខាងលើតំបន់កំពុងកែប្រែ។ សូមមើល Help:ការរចនា សម្រាប់ប្រភេទរចនាបថដែលគេប្រើប្រាស់ជាទូទៅ។

ចំណារពន្យល់អំពីការកែប្រែ[edit | edit source]

មុនពេលដែលអ្នករក្សាទុកការបន្លាស់ប្ដូរមួយ អ្នកអាចវាយបញ្ចូលកំណត់សម្គាល់ខ្លីមួយ​នៅក្នុងប្រអប់ Summary (?): ដើម្បីពណ៌នាប្រាប់ពីការកែប្រែរបស់អ្នក។ កុំបារម្ភច្រើនឬចំណាយពេលគិតពីវាច្រើនពេក។ គ្រាន់តែសរសេរយ៉ាងខ្លីពីអ្វីដែលអ្នកបានផ្លាស់ប្ដូរ។ ឧទាហរណ៍ អ្នកអាចសរសេរថា "កែសម្រួលអក្ខរាវិរុទ្ធ" ឬ "បន្ថែមព័ត៌មានអំពីផ្កាឈូករ័ត្ន" ជាដើម។

ចំណារពន្យល់នេះនឹងត្រូវបានរក្សាទុកជាប់ជាមួយកំណែប្រែរបស់អ្នក ហើយអាចអោយអ្នកដទៃងាយស្រួល តាមដានបន្លាស់ប្ដូរ នៅក្នុងវិគី។

ការមើលមុន[edit | edit source]

យកល្អអ្នកគួតែប្រើប៊ូតុង "Show preview" ដើម្បីមើលការកែប្រែរបស់អ្នក​អោយលទ្ធផលបែបណា មុននឹងអ្នករក្សាវាទុក។ កាណ៍នេះក៏ទាក់ទិននឹង ការតាមដានបន្លាស់ប្ដូរ ផងដែរ ពីព្រោះរាល់លើកពេលដែលអ្នករក្សាទុក វានឹងបង្ហាញអោយអ្នកដទៃឃើញជាបន្លាស់ប្ដូរផ្សេងមួយទៀត។ វាមិនមែនជារឿងគួរអោយបារម្ភពេកទេ ប៉ុន្តែវាជាការល្អក្នុងការទម្លាប់ខ្លួនអ្នកអោយ​កែសម្រួលកំហុសទាំងអស់​នៅក្នុងអត្ថបទរបស់អ្នក ដោយប្រើប្រាស់ការមើលមុននឹងរក្សាទុក ជាជាងរក្សាទុកហើយធ្វើការកែប្រែ ម្ដងទៀត ដើម្បីគ្រាន់តែចង់កែប្រែកំហុស​បន្តិចបន្តួចនោះមួយឬពីរនោះ។

បង្ហាញបន្លាស់ប្ដូរ[edit | edit source]

ជម្រើសមួយទៀតគឺប៊ូតុង "Show changes" ដែលអាចអោយអ្នកមើលភាពខុសគ្នារវាងកំណែបច្ចុប្បន្ននិងកំណែដែលអ្នកបានសរសេរ។

ការកែប្រែផ្សេងទៀត[edit | edit source]

ជាមួយវិគីកែប្រែ អ្នកអាចចាប់ផ្ដើមសរសេរទំព័រថ្មីមួយ ប្ដូរទីតាំង(ឬចំណងជើង)ទំព័រមួយ ឬលុបទំព័រមួយចោល៖

សូមចាំថាអ្នកគួរតែមានឆន្ទៈលើកស្ទួយខ្លឹមសារអត្ថបទទាំងអស់របស់វិគីអោយកាន់តែប្រសើរឡើងតាមរយៈការកែប្រែរបស់អ្នក។

ការពិភាក្សា[edit | edit source]

អត្ថបទនីមួយៗមាន “ទំព័រពិភាក្សា” រៀងៗខ្លួន ដែលនៅទីនោះអ្នកអាចចោទជាសំណួរ ធ្វើសំណូមពរ ឬពិភាក្សាអំពីការកែសម្រួល។ សូមមើល Help:ទំព័រពិភាក្សា